Home EPL 2017-2018

Sadio Mane បង្ហោះសារសូមទោស កីឡាករ Ederson តាម Facebook បន្ទាប់ពីទាត់ចំមុខអ្នកចាំទី Man City អំឡុងពេលប្រកួត

ចែករំលែក

Sadio Mane បានបង្ហោះសារសូមទោសកីឡាករ Ederson តាមរយៈបណ្តាញសង្គម ហ្វេសបុក បន្ទាប់ពីរូបគេបានជ្រុលជើងទាត់ចំមុខអ្នកចាំទីរបស់ ក្រុម ម្ចាស់ផ្ទះ មេឃខៀវ Manchester City ក្នុងការប្រកួតសប្តាហ៍ទី៤ កាលពីម្សិលមិញក្រហម ។


Sadio Mane បានសរសេរនៅលើបណ្តាញសង្គម ហ្វេបុក របស់រូបគេថា ៖

“ខ្ញុំសង្ឃឹមហើយចង់ឱ្យ Ederson ឆាប់ងើបឡើងវិញ ខ្ញុំពិតជាសោកស្តាយណាស់ដែលគាត់ត្រូវរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នាដោយចៃដន្យនៅលើទីលានហើយខ្ញុំសោកស្តាយចំពោះគាត់ ដោយសារគាត់មិនអាចបំពេញការប្រកួតដោយសារតែវា។ ខ្ញុំអធិស្ឋានអោយគាត់ជាសះស្បើយឆាប់រហ័សហើយត្រឡប់មកវិញឆាប់ៗនេះ”