Home កីឡាក្រៅស្រុក

Cavani Mbappe Neymar ជួយប៉ារីសឈ្នះ 5-1 យប់មិញ

ចែករំលែក

Cavani Mbappe Neymar បានបង្ហាញទំរង់លេងយ៉ាងល្អជួយអោយ ប៉ារីស យកឈ្នះ​ ក្រុមម្ចាស់ផ្ទះ Metz យ៉ាងចាស់ដៃកាលយប់មិញក្នុងលទ្ធផល 5-1 ។


ប៉ារីសបាននាំមុខក្រុមម្ចាស់ផ្ទះមុននៅនាទី ទី31 ដោយកីឡាករ Edinson Cavani ហើយក្រុមម្ចាស់ផ្ទះបានតាមស្មើរវិញនៅនាទី ទី37 មុនបញ្ចប់តង់ទី 1 ។
ឈានចូលដល់តង់ទី 2 កីឡាករជំនូលថ្មីរបស់ ប៉ារីស Mbappe រកបានមួយគ្រាប់ នៅនាទី ទី59 , កីឡាករ Neymar នាទី 59 ហើយនឹងមុនប្តូរចេញ Edinson Cavani បានបន្តែមមួយគ្រាប់ទៀតនៅនាទី ទី 75 , Lucas Moura ដែលទើបប្តូរចូលជំនួសកីឡាករ Cavani រកបានមួយគ្រាប់ដែលនៅនាទី ទី 88 ផងដែរ ៕