Home កីឡាក្នុងស្រុក

ក្រុមគោព្រៃកម្ពុជាកំពុងស្ថិតក្នុងការសង្ស័យការៀបចំលទ្ធផលទុកមុន

ចែករំលែក

ក្នុង​ព្រឹត្តិការណ៍​ 29th SEA Games កាល​ពី​ថ្មី​ៗ​នេះ​អ្នក​ជំនាញ​ខាង​ភ្នាល់​បាល់​បាន​ដាក់​ការ​សង្ស័យ​ថាមានការ​រៀប​ចំ​លទ្ធផល​ទុក​មុន​ក្នុង​ការ​ប្រកួត​ចំនួន​៣​ប្រកួត​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ចំនួន​២​ប្រកួត​ត្រូវ​បាន​​សម្គាល់​ពី​សញ្ញា​នៃ​ការ​កំណត់​លទ្ធផល​នៃ​ការ​ភ្នាល់។​

​កាសែត The Strait Time​ របស់​សិង្ហបុរី បាន​ចុះ​ផ្សាយ​កាល​ពី​ព្រឹក​មិញ​ បាន​និយាយ​ថា​ ក្រុម​អ្នក​​វិភាគ​​មក​ពី​ក្រុម​ភ្នាល់​បាល់​បី​ស្ថាប័ន​បាន​ត្រួត​ពិនិត្យ​​ប្រកួត​មួយ​ចំនួនឡើង​វិញ ​​ដែលក្នុង​ការ​ប្រកួត​ទាំង​នោះ​​អាច​នឹង​បង្ហាញ​អំពី​អាកប្បកិរិយា​នៃការ​ភ្នាល់ ​ដែល​គួរ​ឲ្យ​សង្ស័យ​​ហើយ​ក្នុង​នោះ​មាន​ដូច​ជា៖ ការ​ប្រកួត​រវាង​​ម៉ាឡេស៊ី​ជាមួយ​ ឡាវ វៀតណាម​ជាមួយ​កម្ពុជា​ និង​ថៃ​ជាមួយ​កម្ពុជា។


អ្នក​វិភាគ​ទាំង​នោះ​មិន​ទាន់​រក​ភស្តុតាង​ជាក់លាក់ ​នៃ​សញ្ញា​ការ​ភ្នាល់​ពិត​ប្រាកដ​ក្នុង​ការ​ប្រកួត​ទាំង​នោះ​ទេ ​ប៉ុន្តែនេះ​វា​ជា​ការ​ពញ្ញាក់​អារម្មណ៍​របស់​អ្នក​ចូល​រួម​ការ​ធ្វើ​ការ​កំណត់​លទ្ធផល​ទុក​មុន​មួយ​ចំនួន​ដែល​សង្ស័យ។ គណៈកម្មការ​អូឡាំពិក​ ម៉ាឡេស៊ី​​ដែល​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ SEA Games 2017 និយាយ​ថា​ពួក​គេ​​​មិន​ទទួល​បាន​របាយការណ៍​ណា​មួយ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​ ហើយ​ពួក​គេ​ក៏​​មិន​មាន​ការ​ឆ្លើយ​តប​​នឹង​បញ្ហា​នេះ​ដែរ។

ម្យ៉ាង​វិញ​ទៀត​​សហព័ន្ធ​បាល់ទាត់​អាស៊ី ​(AFC) បាន​និយាយ​ថា​ ៖”​AFC នឹង​ប្រើ​វិធានការ​មួយ​ចំនួន​ ដើម្បី​ការពារ​នៃ​ការ​រក​ឃើញ ​និង​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព។ ​ចំពោះ​ការ​រក​ឃើញ​ករណី​ណា​មួយ​ដែល​កំណត់​ឲ្យ​ឃើញ​អំឡុង​ការ​ប្រកួត​ដែល​ស្ថិត​នៅ​ក្រោម​ យុត្តាធិការ​របស់​ខ្លួន “។

ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ជុំវិញ​នឹង​បញ្ហា​នេះ​ សហព័ន្ធ​បាល់ទាត់​វៀតណាម​(VFF) បាន​ធ្វើ​ការ​បដិសេធ​ដែលថា​ក្រុម​ជម្រើស​ជាតិ​U22 របស់​ខ្លួន​ចូល​រួម​ក្នុង​ឥរិយាបថ​កំណត់​លទ្ធផល​នៃ​ការ​ប្រកួត ​​អំឡុង​ព្រឹត្តិការណ៍​SEA Games។​ចំណែក​សហព័ន្ធ​បាល់ទាត់​កម្ពុជា​និង​ថៃ​មិន​បាន​បាន​ឆ្លើយ​តប​មក​វិញ​នៅ​ឡើយ​ទេ។

ប្រភព៖ camnews.asia