Home កីឡាក្រៅស្រុក

ទីបំផុត Kylian Mbappe បានទៅដល់ទីក្រុងប៉ារីសហើយ

ចែករំលែក

Kylian Mbappe បានផ្ទេរទៅលេងអោយប៉ារីសបានសម្រេចហើយ ក៏ប៉ុន្តែរដូវកាលនេះ ប៉ារីសបាននាំយករូបគេក្នុងលក្ខណៈខ្ចីជើងសិន នឹងត្រូវទិញដាច់ពេលចប់រដូវកាលឆ្នាំ 2017-2018 នេះ ក្នុងតម្លៃខ្លួន ១៦៦ លានផោន ។​


Mbappe បានបង្ហាញទំរងលេងយ៉ាងល្អ កាលពីរដូវកាលមុន ដោយរកបាន 26 គ្រាប់ កាលពីរដូវកាលមុន ជួយអោយ Monaco លើកពាន​លីគកំពូលនៅប្រទេសបារំាង ។ ហើយកីឡាកររូបនេះនឹងត្រូវពាក់លេខ 29 ដដែល ដូចកាលពីលេងអោយ ក្លិប​ Monaco ។ ដោយសារលេខ 10 របស់ក្លិប PSG ពាក់ដោយកីឡាករសញ្ជាតិដែលមានតម្លៃខ្លួនថ្លៃជាងគេ ប្រេស៊ីល Neymar.JR ៕