Home កីឡាក្នុងស្រុក

AFF U-18 យុវជន​​កម្ពុជាប៉ះ​​ទីម័រ​ខាង​កើតនៅរសៀលនេះ

ចែករំលែក

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ U18 នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​ទីម័រខាងកើត U18 ​នៅ​លើ​ទីលាន Thuwunna Stadium ប្រទេស​មីយ៉ាន់ម៉ា​​​នា​វេលា​ម៉ោង ៣:៣០​នាទី​រសៀល​នេះ​ ​​​ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFF U-18 Youth Championship 2017 ។


ហើយនេះជាប្រកួតវគ្គសន្សំ​ពិន្ទុ​​ទី​២របស់​ក្រុម​ទាំង​​ពីរ​ក្នុង​ពូល A ​ដោយ​ប្រកួត​ទី​១ U18 កម្ពុជា​​ចាញ់​ U18​ សិង្ហបុរី ៥-៣ ​ហើយត្រូវ​អវត្តមាន​​ខ្សែ​បម្រើ​ឆ្នើម​​ម្នាក់ទៀតគឺ ​គឹម​ហេង ដោយ​សារ​ជាប់​ពិន័យ​កាល​ក្រហម​កាល​​ប្រកួត​មុន។ ខណៈ​ប្រកួត​លើក​ទី​១ របស់ U18 ទីម័រខាងកើត​ចាញ់​ U18 ​ថៃ ៣-០។