Home EPL 2017-2018

Liverpool នាំយក Naby Keita ពី​ក្រុម RB Leipzig មក​កាន់​ទឹក​ដី Anfield ​បានសម្រេច

ចែករំលែក

ហង្សក្រហម Liverpool បាននាំយកកីឡាករ Naby Keita សញ្ជាតិ​​ ហ្គីណេ ដែលជាខ្សែបម្រើក្រុម RB Leipzig របស់លីគកំពូលអាឡឺម៉ង់ ដែលឈរនៅលេខ២កាលពីរដូវកាលមុន ។ ហើយកីឡាកររូបនេះនឹងត្រូវពាក់អាវលេខ 8 ជំនួសកីឡាករ steven gerrard ផងដែរ ។


ក៏ប៉ុន្តែ Livepool បាន​​យល់​ព្រម​លើ​តម្លៃ​​​ខ្លួន​៤៨​លាន​ផោន ទិញ​ផ្ដាច់​កុងត្រា​ពី​ក្លឹប​នៅ​អាល្លឺម៉ង់ RB Leipzig ហើយ​​តាមរយៈ​ការ​ព្រមព្រៀងនេះដែរ​ កីឡាករ​រូប​នេះ​​នឹង​មក​ទឹក​នៅ​អង់គ្លេស​នៅ​​រដូវ​កាល​ក្រោយ ឆ្នាំ​២០១៨ ទៅវិញទេ ។ តែ​ទម្រាំ​តែ​ទិញ​បាន​កីឡាករម្នាក់នេះ Liverpool​ ត្រូវ​បាន RB Leipzig បដិសេធ​សំណើ​ម្តងហើយម្តងទៀត ៕