Home កីឡាក្នុងស្រុក

U22 កម្ពុជាជួបបញ្ហាធំហើយពេលនេះបាត់បង់កំលាំងសំខាន់ដល់ទៅ៣នាក់

ចែករំលែក

ជម្រើសជាតិកម្ពុជាដែលកំពុងប្រមូលផ្តុំវឹកហាត់ដើម្បីត្រៀមព្រឹត្តកាលស៊ីហ្គេមនាពេលខាងមុខនៅ ទីក្រុង កូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ហើយក្នុងកំឡុងពេលវឹកហាត់កម្លាំងសំខាន់របស់ក្រុម U22 គោព្រៃកម្ពុជា ម្នាក់ត្រូវរបួស នឹង ពីរនាក់ទៀតជាប់ប្រលងបាក់ឌុប​នា​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ​២០១៧។


ក្រុមគោព្រៃកម្ពុជ U22 បានបាត់បង់ខ្សែបំរើកណ្តាលដ៏សំខាន់គឺកីឡាករ ច្រឹង ពលរដ្ធ ដោយបញ្ហារបួសក្នុងកំឡុងពេលវឹកហាត់ ហើយកីឡាកររបស់ក្លិបក្រសួងការពារជាតិរូបនេះអាចនឹងមិនបានបង្ហាញខ្លួនក្នុង២ប្រកួតដំបូង ។

ហើយបញ្ហាធំមួយទៀតនោះកម្ពុជាបានបាត់បង់ខ្សែប្រយុទ្ធវ័យក្មេង អ៊ឹង សូដាវិត នឹងខ្សែការពារស្លាប សឿត បារាំង ក៏ត្រូវខកខានជួយក្រុម២ប្រកួតដំបូងដូចគ្នាដោយសារតែជាប់ ប្រលងបាក់ឌុប​នា​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ​២០១៧។