Home កីឡាក្នុងស្រុក

កីឡាករ ឈិន ឈឿន បន្តយកអំណោយទៅ ក្រុងប៉ៃលិន ហើយចែករំលែកបទពិសោធន៍កីឡាបាល់ទាត់ដល់យុវជន យុវនារី នៅក្លឹបលីរ៉ា Spot Club

ចែករំលែក

បន្ទាប់ពីបញ្ចប់ការចែកអំណោយ កញ្ឆេសំរាម បាល់​ និងសម្ភារៈសិក្សសាលាបឋមសិក្សា នៅ​​ ខេត្ត ពោធិសាត់ ក្រុមយុវជន​ ដែល ដឹកនាំដោយ កីឡាករ ឈិន ឈឿន សហការជាមួយ ក្លឹបលីរ៉ា Spot Club ព្រមទាំងសប្បុរសជន បាននាំយកនាំយកសម្ភារៈសិក្សា នំចំណី និងថវិកាទៅឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាខកមូស ស្ថិតក្នុងភូមិខកមូស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយបានចែករំលែកបទពិសោធន៍កីឡាបាល់ទាត់ដល់យុវជន យុវនារី នៅក្លឹបលីរ៉ា Spot Club ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផងដែរ​ ។