Home កីឡាក្នុងស្រុក

កីឡាករវ៉ូវីណាមកម្ពុជានាំមេដាយ២២មកជូនប្រទេសជាតិ

ចែករំលែក

ភ្នំពេញ៖ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯងកីឡាវ៉ូវីណាមនៅ ប្រទេស​ឥណ្ឌានោះមក នៅព្រឹកថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០១៧នេះ កីឡាករ និងកីឡាការិនីកម្ពុជា បាននាំមេដាយ២២គ្រឿង ត្រឡប់មកដល់មាតុភូមិវិរបស់ខ្លួន។


លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា កម្ពុជាបានបញ្ជូអត្តពលិក១៣នាក់ ទៅចូលរួមក្នុងការប្រកួតកីឡាវ៉ូវីណាម​ជើងឯកពិភពលោក លើកទី៥ នាឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ ការប្រកួតកីឡាវ៉ូវីណាម​ជើងឯកពិភពលោក លើកទី៥នេះ បានចាប់ផ្តើម​​ តាំងពីថ្ងៃទី១-៥ ខែសីហា ហើយកីឡាករ កីឡាការិនីរបស់យើង ឈ្នះមេដាយសរុប បាន២២គ្រឿង រួមមានមេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ៩។

មន្រ្ដីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា ប្រតិភូ និងអត្តពលិក នឹងត្រូវបានដង្ហែទៅកាន់វិថីធំៗមួយចំនួន ក្នុងទីក្រុងភ្នំពេញ ដោយមានក្បួនរថយន្ត អមដោយម៉ូតូស ១២គ្រឿង ឆ្ពោះទៅកាន់វិមានឯករាជ្យ រួចបន្តដង្ហែទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីសំណេះសំណាលជា​មួយ​ថ្នាក់ដឹកនាំ នៃក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ NOCC ៕